ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      អាហារគួរកាត់បន្ថយសម្រាប់ស្រ្តីនៅក្នុងវ័យអស់រដូវ

      នៅពេលឈានចូលវ័យអស់រដូវ (Menopause) ការធ្លាក់ចុះនៃអ័រម៉ូនអេស្ត្រូសែន (Estrogen) ធ្វើឱ្យការដុតរំលាយអាហារថយចុះ កំហាប់ឆ្អឹងខ្សោយជាងមុន និងងាយប្រឈមនឹងការប្រែប្រួលអារម្មណ៍ ឬក្តៅស្អុះស្អាប់ ខ្លួន (Hot flashes)។

      ដើម្បីរក្សាសុខភាពឱ្យមាំមួន និងកាត់បន្ថយអាការលំបាកៗទាំងនេះ ស្ត្រីក្នុងវ័យនេះគួរកាត់បន្ថយអាហារ ៥ ប្រភេទខាងក្រោម៖

      – អាហារ និងភេសជ្ជៈផ្អែម៖ ធ្វើឱ្យជាតិស្ករក្នុងឈាមលោតឡើងចុះខុសធម្មតា រំញោចឱ្យបែកញើស និងក្តៅស្អុះស្អាប់ ខ្លួន (Hot flashes) កាន់តែខ្លាំង ព្រមទាំងងាយឡើងទម្ងន់។

      – កាហ្វេអ៊ីន និងគ្រឿងស្រវឹង៖ កាហ្វេ តែខាប់ និងស្រា ធ្វើឱ្យបេះដូងដើរញាប់ រំខានដល់ការគេង និងញ៉ាំងឱ្យកើតអាការក្តៅស្អុះស្អាប់ ខ្លួន ឬបែកញើសពេលយប់។

      – អាហារប្រៃ និងអាហារកែច្នៃ៖ អាហារកំប៉ុង ឬសាច់ក្រក បង្កឱ្យហើមពោះ ឡើងសម្ពាធឈាម និងបង្កើនហានិភ័យជំងឺបេះដូង។

      – អាហារហិរខ្លាំង៖ បណ្តាលឱ្យ កើនកម្ដៅក្នុងខ្លួន ដែលធ្វើឱ្យក្តៅក្រហាយ និងបែកញើសភ្លាមៗក្រោយញ៉ាំ។

      – អាហារបំពង និងខ្លាញ់មិនល្អ៖ អាហារ Fast Food ឬប្រេងបំពងឡើងវិញ ធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលអាក្រក់កើនឡើង និងប៉ះពាល់ដល់សុខភាពបេះដូងព្រមទាំងឆ្អឹង។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153