ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      សញ្ញាមានផ្ទៃពោះដំបូងបំផុត និងការប្រែប្រួលរាងកាយក្នុងត្រីមាសទី ១

      ត្រីមាសដំបូងនៃការពរពោះ (សប្ដាហ៍ទី  4ដល់ សប្ដាហ៍ទី ១២) គឺជាដំណាក់កាលដែលរាងកាយរបស់អ្នកម្ដាយមានការផ្លាស់ប្ដូរអរម៉ូនយ៉ាងខ្លាំងក្លា។ សញ្ញាដំបូងៗអាចខុសគ្នាទៅតាមស្ត្រីម្នាក់ៗ ហើយសូម្បីតែការមានផ្ទៃពោះលើកទី១ និងលើកទី២ ក៏អាចមិនដូចគ្នាដែរ។

      ខាងក្រោមនេះជាសញ្ញាទូទៅ និងដំបូងបំផុតនៃត្រីមាសដំបូង៖

      • សញ្ញាផ្លាស់ប្ដូរផ្នែករាងកាយ និងអារម្មណ៍

      ‌១.បាត់រដូវ៖ នេះជាសញ្ញាច្បាស់លាស់ និងដំបូងគេបង្អស់សម្រាប់អ្នកដែលមានរដូវទៀងទាត់។

      ២.ឈឺ ឬតឹងដើមទ្រូង៖ ការប្រែប្រួលអរម៉ូនធ្វើឲ្យដើមទ្រូងឡើងប៉ោង   ឈឺតិចៗ ឬងាយនឹង តឹងខុសពីធម្មតា ហើយចុងសុដន់អាចឡើងពណ៌ក្រម៉ៅជាងមុន។

      ៣. ចាញ់កូន (ចង្អោរ និងក្អួត)៖ ជារឿយៗកើតមាននៅសប្ដាហ៍ទី ៦ ប៉ុន្តែអាចកើតឡើងលឿនជាងនេះ។ វាអាចកើតឡើងនៅពេលព្រឹក ពេលថ្ងៃ ឬពេលយប់។

      ៤. អស់កម្លាំង និងងងុយដេកខ្លាំង៖ កម្រិតអរម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) កើនឡើងខ្ពស់ ធ្វើឱ្យអ្នកម្ដាយមានអារម្មណ៍អស់កម្លាំង និងចង់តែសម្រាក។

      ៥. នោមញឹកញាប់៖ ដោយសារតែបរិមាណឈាមក្នុងរាងកាយកើនឡើង ធ្វើឱ្យតម្រងនោមធ្វើការខ្លាំង និងស្បូនចាប់ផ្ដើមរីកធំសង្កត់លើប្លោកនោម។

      • អាការៈបន្ទាប់បន្សំផ្សេងទៀត

      ១. ធុំក្លិន ឬផ្លាស់ប្ដូរចំណង់អាហារ៖ ងាយនឹងធុំក្លិន (ដូចជាក្លិនបាយ ទឹកអប់ ឬម្ហូបអាហារ) ហើយអាចនឹងឃ្លានអាហារប្លែកៗ ឬធុញទ្រាន់នឹងអាហារដែលធ្លាប់ចូលចិត្ត។

      ២.ធ្លាក់ឈាមតិចតួច (Implantation Bleeding)៖ ជាការកំរ អាចមានធ្លាក់ឈាមផ្កាឈូក ឬតំណក់ឈាមតូចៗ (មិនមែនឈាមរដូវទេ)ដោយសារមានការទំនៅរបស់អំប៊្រីយ៉ុងនៅក្នុងស្បូន​ជួបប្រទះក្នុងរយៈពេល ១០ ទៅ ១៤ ថ្ងៃក្រោយបង្កកំណើត)។

      ៣. ហើមពោះ និងទល់លាមក៖ ប្រព័ន្ធរំលាយអាហារដើរយឺតជាងមុន ដោយសារការប្រែប្រួលអរម៉ូន។

      ៤. អារម្មណ៍ប្រែប្រួលលឿន(Mood Swing)៖ ងាយនឹងអន់ចិត្ត មួម៉ៅ ឬរំភើបខុសធម្មតា។

      💡 ដំបូន្មានសុខភាព៖ ប្រសិនបើអ្នកសង្ស័យថាមានផ្ទៃពោះ គួរតែទិញឧបករណ៍តេស្តទឹកនោមមកពិនិត្យ ឬទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យឈាម និងអេកូ (Ultrasound) បញ្ជាក់ឱ្យបានច្បាស់លាស់។

      ចំណុចគួរប្រយ័ត្ន៖ ប្រសិនបើមានអាការៈធ្លាក់ឈាមច្រើន ឈឺផ្នែកខាងក្រោមនៃពោះខ្លាំង​ពោះចុកខ្លាំង ឬធ្លាក់សខ្លាំងខុសធម្មតា ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153