ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      អាហារគួរកាត់បន្ថយសម្រាប់ស្រ្តីនៅក្នុងវ័យអស់រដូវ

      នៅពេលឈានចូលវ័យអស់រដូវ (Menopause) ការធ្លាក់ចុះនៃអ័រម៉ូនអេស្ត្រូសែន (Estrogen) ធ្វើឱ្យការដុតរំលាយអាហារថយចុះ កំហាប់ឆ្អឹងខ្សោយជាងមុន និងងាយប្រឈមនឹងការប្រែប្រួលអារម្មណ៍ ឬក្តៅស្អុះស្អាប់ ខ្លួន (Hot flashes)។

      ដើម្បីរក្សាសុខភាពឱ្យមាំមួន និងកាត់បន្ថយអាការលំបាកៗទាំងនេះ ស្ត្រីក្នុងវ័យនេះគួរកាត់បន្ថយអាហារ ៥ ប្រភេទខាងក្រោម៖

      អាហារ និងភេសជ្ជៈផ្អែម៖ ធ្វើឱ្យជាតិស្ករក្នុងឈាមលោតឡើងចុះខុសធម្មតា រំញោចឱ្យបែកញើស និងក្តៅស្អុះស្អាប់ ខ្លួន (Hot flashes) កាន់តែខ្លាំង ព្រមទាំងងាយឡើងទម្ងន់។

      កាហ្វេអ៊ីន និងគ្រឿងស្រវឹង៖ កាហ្វេ តែខាប់ និងស្រា ធ្វើឱ្យបេះដូងដើរញាប់ រំខានដល់ការគេង និងញ៉ាំងឱ្យកើតអាការក្តៅស្អុះស្អាប់ ខ្លួន ឬបែកញើសពេលយប់។

      អាហារប្រៃ និងអាហារកែច្នៃ៖ អាហារកំប៉ុង ឬសាច់ក្រក បង្កឱ្យហើមពោះ ឡើងសម្ពាធឈាម និងបង្កើនហានិភ័យជំងឺបេះដូង។

      អាហារហិរខ្លាំង៖ បណ្តាលឱ្យ កើនកម្ដៅក្នុងខ្លួន ដែលធ្វើឱ្យក្តៅក្រហាយ និងបែកញើសភ្លាមៗក្រោយញ៉ាំ។

      អាហារបំពង និងខ្លាញ់មិនល្អ៖ អាហារ Fast Food ឬប្រេងបំពងឡើងវិញ ធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលអាក្រក់កើនឡើង និងប៉ះពាល់ដល់សុខភាពបេះដូងព្រមទាំងឆ្អឹង។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153