ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      ញ៉ាំម្ទេសអំឡុងពេលពពោះ តើមានផលប៉ះពាល់ដល់ម្ដាយនិងទារកដែរឬទេ?

      សំណួរថាតើស្ត្រីមានផ្ទៃពោះអាចញ៉ាំម្ទេស ឬអាហារហិរបានដែរឬទេ គឺជាចម្ងល់ដ៏សាមញ្ញមួយ។ ចម្លើយខ្លី និងច្បាស់លាស់គឺ អាហារហិរ ឬម្ទេស គឺមានសុវត្ថិភាពសម្រាប់ទារកក្នុងផ្ទៃ ដោយវាមិនបង្កគ្រោះថ្នាក់ ឬបង្កការរលូតកូនដូចជំនឿតៗគ្នាមួយចំនួននោះឡើយ។

      ទោះជាយ៉ាងណា ការញ៉ាំម្ទេសក្នុងអំឡុងពេលនេះអាចជះឥទ្ធិពលខ្លះៗលើការរំលាយអាហាររបស់ម្តាយ។

      ផលប៉ះពាល់លើរាងកាយម្តាយ (ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់កូន)

      ទោះបីជាសារធាតុ Capsaicin នៅក្នុងម្ទេសមិនអាចឆ្លងទៅប៉ះពាល់ដល់ការលូតលាស់របស់កូនក៏ដោយ វាអាចធ្វើឱ្យម្តាយមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដោយសារការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលពពោះ៖

      • ឆ្អល់ពោះ និងពិបាកក្នុងការរំលាយអាហារ(Indigestion)៖ នៅត្រីមាសទី ២ និងទី ៣ ស្បូនរីកធំមានផលប៉ះពាល់ដល់ក្រពះធ្វើឲ្យទំហំក្រពះរួមតូចជាងធម្មតា ដូច្នេះពេលញ៉ាំម្ទេស ក្រពះដែលចង្អៀតណែនស្រាប់នោះរឹតតែប្រឹងធ្វើការធ្ងន់ ទើបងាយធ្វើឱ្យអ្នកម្តាយឆ្អល់ពោះ ឬក្រហាយនៅចុងដង្ហើម។
      • ធ្វើឱ្យចង្អោរខ្លាំងឡើង (Morning Sickness)៖ សម្រាប់ស្ត្រីក្នុងត្រីមាសដំបូង ការញ៉ាំម្ទេស ឬអាហារដែលមានក្លិនហិរខ្លាំង អាចរំញោចធ្វើឱ្យកាន់តែចង់ក្អួតឬចង្អោរ។
      • រាក ឬរលាកពោះវៀន៖ អាហារហិរអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដើរលឿនខុសធម្មតា ដែលអាចបណ្តាលឱ្យរាក ឬក្តៅក្រហាយនៅពេលបត់ជើងធំ។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153