ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      សម្រេចចិត្តឱ្យបានត្រឹមត្រូវ៖ ស្វែងយល់ពីផែនការគ្រួសារ

      ការយល់ដឹងពី ផែនការគ្រួសារ គឺជាជំហានដ៏សំខាន់ក្នុងការរៀបចំផែនការជីវិត និងសុខភាពបន្តពូជ។ ជាទូទៅ យើងអាចបែងចែកមធ្យោបាយទាំងនោះជា ៣ ក្រុមធំៗ៖

      ១. មធ្យោបាយពន្យារកំណើតរយៈពេលខ្លី

      មធ្យោបាយប្រភេទនេះតម្រូវឱ្យអ្នកប្រើប្រាស់មានការចងចាំ និងអនុវត្តឱ្យបានទៀងទាត់ ដើម្បីធានាប្រសិទ្ធភាពខ្ពស់។

      • ថ្នាំគ្រាប់ពន្យារកំណើត៖ ត្រូវលេប ១ គ្រាប់រៀងរាល់ថ្ងៃក្នុងម៉ោងដដែល។
      • ថ្នាំចាក់ពន្យារកំណើត៖ ត្រូវទៅចាក់ជារៀងរាល់ ៣ ខែម្តង។
      • ស្រោមអនាម័យ៖ ប្រើប្រាស់រាល់ពេលរួមភេទ។ វាជាមធ្យោបាយតែមួយគត់ដែលអាចការពារទាំងការមានផ្ទៃពោះ និង ជំងឺទាំងឡាយណាដែលឆ្លងតាមការរួមភេទ។

      ២. មធ្យោបាយពន្យារកំណើររយៈពេលវែង

      សក្ត័សមបំផុតសម្រាប់អ្នកដែលចង់សម្រាកពីការយកកូនក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ប៉ុន្តែនៅតែអាចមានកូនវិញបានភ្លាមៗក្រោយពេលឈប់ប្រើ។

      • កងដាក់ក្រោមស្បែក (Jadelle)៖ ជាបំពង់តូចឆ្មារ ទន់អាចបត់បែនបាន ​មានចំនួន២ដើម ដាក់នៅក្រោមស្បែកដើមដៃ អាចការពារបាន ៥ ឆ្នាំ។
      • កងដាក់ក្នុងស្បូន (IUD)៖ ការពារបាន​១០ឆ្នាំ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត និងមិនតម្រូវឱ្យអ្នកចងចាំការប្រើប្រាស់រាល់ថ្ងៃឡើយ។

      ៣. មធ្យោបាយបញ្ឈប់កំណើត

      មធ្យោបាយនេះប្រើសម្រាប់បុគ្គល ឬប្តីប្រពន្ធដែលសម្រេចចិត្តច្បាស់លាស់ថាមិនចង់បានកូនទៀតឡើយ។

      • ការចោះចងបំពង់បង្ហូរមេជីវិតឈ្មោល៖ ជាការចោះតូចមួយសម្រាប់បុរស ដែលមានសុវត្ថិភាពខ្លាំង និងមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។
      • ការចោះចងដៃស្បូន៖ ជាការ ចោះ ចងដៃស្បូន ស្ត្រី វាមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ថែមទាំងមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។

      មុននឹងសម្រេចចិត្តជ្រើសរើសមធ្យោបាយណាមួយ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យស្ថានភាពសុខភាព និងទទួលបានការណែនាំដែលសមស្របបំផុតសម្រាប់រាងកាយរបស់អ្នក។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153