ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      តើអ្វីទៅជា «ចំណុចកំពូល»? លើសពីក្តីសុខ គឺអត្ថប្រយោជន៍ចំពោះសុខភាពដែលអ្នកមិនគួររំលង!

      ការឈានដល់ចំណុចកំពូល (Orgasm) គឺជាកម្រិតខ្ពស់បំផុតនៃសម្រើបផ្លូវភេទ នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញនូវភាពតានតឹង និងស្ត្រេស វាបង្កជាអារម្មណ៍ស្រើបស្រាលខ្លាំងក្លានៅពាសពេញរាងកាយរបស់អ្នកទាំងមូល។

      ការឈានដល់ចំណុចកំពូល ជាធម្មតាមានរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ ហើយវាផ្តល់នូវអារម្មណ៍ល្អខ្លាំងបំផុត។ ក្រៅ​ពី​នេះអត្ថប្រយោជន៍នៃ ការ​រួម​ភេទ​ដល់​ចំណុច​កំពូល​ជួយដល់សុខភាពជាច្រើនដែលអ្នកនឹកស្មានមិនដល់

      ១. ជាវិធីបំបាត់ស្រេ្តសដ៏មានប្រសិទ្ធភាព

      នៅពេលឈានដល់ចំណុចកំពូល ខួរក្បាលបញ្ចេញអរម៉ូន Oxytocin (អរម៉ូននៃក្ដីស្រឡាញ់) និង Dopamine។ វាជួយកាត់បន្ថយកម្រិត Cortisol ដែលជាអរម៉ូនបង្កឱ្យមានស្ត្រេស។

      ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ស្ត្រេស​នេះធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹងក្នុងចិត្ត។

      ២. ជួយឲ្យគេងលក់ស្រួល

      ការឈានដល់ចំណុចកំពូលប្រៀបដូចជាថ្នាំរំងាប់អារម្មណ៍ធម្មជាតិ។ ការបញ្ចេញអរម៉ូន Prolactin ជួយឱ្យរាងកាយមានអារម្មណ៍សម្រាក និងងងុយគេង ជាពិសេសបន្ទាប់ពីចង្វាក់បេះដូង និងសម្ពាធឈាមចុះមកធម្មតាវិញ។

      ៣. ជួយកាត់បន្ថយការឈឺចុកចាប់

      សារធាតុ Endorphins ដែលបញ្ចេញមកក្នុងអំឡុងពេលនោះ មានប្រសិទ្ធភាពដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ។ វាអាចជួយដល់ការឈឺចុកចាប់ពេលមានរដូវ, ឈឺក្បាល និងការឈឺសន្លាក់ផ្សេងៗ។

      ៤.​សុខភាពបេះដូង និងប្រព័ន្ធការពាររាងកាយ

      ការរួមភេទទៀងទាត់ជួយដល់សុខភាពសរសៃឈាមបេះដូង និងជម្រុញប្រព័ន្ធការពាររាងកាយ។

      • ចរន្តឈាម៖ ជួយឱ្យឈាមរត់បានស្រួល។
      • ប្រព័ន្ធការពារ៖ ការសិក្សាខ្លះបង្ហាញថាវាជួយបង្កើនកម្រិត IgA ដែលជាអង់ទីគ័រ (Antibody) ជួយប្រឆាំងនឹងជំងឺផ្ដាសាយ។

      ៥. ពង្រឹងសាច់ដុំអាងត្រគាក

      ចំពោះស្ត្រី ការកន្ត្រាក់សាច់ដុំក្នុងអំឡុងពេលឈានដល់ចំណុចកំពូល ប្រៀបដូចជាការហាត់ប្រាណសាច់ដុំអាងត្រគាក (Pelvic floor) ដែលជួយដល់ការគ្រប់គ្រងប្លោកនោមឱ្យកាន់តែល្អប្រសើរ។

      ការរួមភេទដល់ចំណុចកំពូលមានអត្ថប្រយោជន៍និងជួយសុខភាពលើសពីការរំពឹងទុក គឺជួយកាត់បន្ថយស្ត្រេស បំបាត់ការឈឺចាប់ ជួយឱ្យគេងលក់ស្រួល ពង្រឹងប្រព័ន្ធការពាររាងកាយ និងពង្រឹងសាច់ដុំអាងត្រគាក។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153