អាការៈ នោមផ្សា និងចុកពោះផ្នែកខាងក្រោម ក្រោយការរួមភេទរួច (ជាទូទៅស្តែងចេញរោគសញ្ញានៅចន្លោះពី ២៤ ទៅ ៤៨ ម៉ោង) គឺជាសញ្ញាព្រមានចម្បងនៃ «ជំងឺឆ្លងរោគតាមផ្លូវនោម» (Urinary Tract Infection ឬហៅកាត់ថា UTI)។
ក្នុងករណីខ្លះ វាក៏អាចជាសញ្ញាបង្ហាញពី ការឆ្លងរោគតាមការរួមភេទ (STIs) ឬ ការរលាកទ្វារមាស ផងដែរ។
១. ជំងឺឆ្លងរោគតាមផ្លូវនោម (UTI)
នេះជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុតចំពោះស្ត្រី (រហូតដល់ទៅ ៨០% នៃករណីទាំងអស់) ដែលភាសាបច្ចេកទេសពេញនិយមហៅថា Honeymoon Cystitis (ការរលាកប្លោកនោមក្នុងសម័យទឹកឃ្មុំ)។
មូលហេតុ៖ បំពង់បង្ហូរនោមរបស់ស្ត្រីមានប្រវែងខ្លីខ្លាំង (ប្រហែល ៣ ទៅ ៤ សង់ទីម៉ែត្រ) និងនៅជិតទ្វារមាស និងរន្ធគូទ។ ការកកិតអំឡុងពេលរួមភេទ បានរុញបាក់តេរីមិនល្អ (ភាគច្រើនជា E. coli) ពីតំបន់ជុំវិញនោះឱ្យចូលទៅក្នុងបំពង់នោម និងធ្វើដំណើរឡើងទៅដល់ប្លោកនោមយ៉ាងលឿន។
ហេតុអ្វីបានជានោមផ្សា និងចុកពោះ? ព្រោះបាក់តេរីបង្កឱ្យមានការរលាកស្រួចស្រាវនៅភ្នាសខាងក្នុងបំពង់នោម (ធ្វើឱ្យផ្សាក្ដៅពេលបត់ជើងតូច) និងធ្វើឱ្យប្លោកនោមរលាក កន្ត្រាក់ (ធ្វើឱ្យមានអារម្មណ៍ចុកណែនអួលៗនៅពោះផ្នែកខាងក្រោម ឬម្តុំលើឆ្អឹងត្រគាក)។

២. ជំងឺឆ្លងតាមផ្លូវរួមភេទ (STIs)
ប្រសិនបើអាការៈនោមផ្សា ឬចុកពោះក្រោមនេះ កើតឡើងអមដោយរោគសញ្ញាផ្សេងទៀត ដូចជា ធ្លាក់សខុសប្រក្រតី (មានពណ៌លឿង បៃតង ឬមានក្លិនឆ្អាត) វាអាចជាសញ្ញាព្រមាននៃ៖
ជំងឺប្រមេះទឹកបាយ (Gonorrhea) ឬក្លាមីឌា (Chlamydia)៖ មេរោគទាំងនេះបង្កការរលាកនៅមាត់ស្បូន និងរាលដាលដល់ផ្លូវនោម ដែលធ្វើឱ្យមានអារម្មណ៍ផ្សាក្ដៅខ្លាំងនៅពេលនោម និង ឈឺនៅតំបន់ អាងត្រគាក។
៣. ការរលាកទ្វារមាស (Vaginitis)
ការកកិតខ្លាំងដោយសារកង្វះទឹករំអិលអំឡុងពេលរួមភេទ អាចធ្វើឱ្យភ្នាសទ្វារមាសរហែក ឬរលាក។ នៅពេលបត់ជើងតូច ជាតិអាស៊ីតនៃទឹកនោមទៅប៉ះនឹងដំបៅកកិតទាំងនោះ បង្កជាអាការៈផ្សាក្តៅផ្សារ ដូចគ្នា។ កើតឡើងនៅពេលដែលកម្រិតបាក់តេរីធម្មជាតិអស់តុល្យភាព អាចជាមូលហេតុធ្វើឱ្យស្ត្រីធ្លាក់សនិងរលាកទ្វារមាស។នៅពេលបត់ជើងតូច ជាតិអាស៊ីតនៃទឹកនោមទៅប៉ះនឹង ការរលាកទាំងនោះ បង្កជាអាការៈផ្សាក្តៅផ្សារ ដូចគ្នា។

🧼 វិធីសាស្ត្រការពារខ្លួនងាយៗពី VIYA
- បត់ជើងតូចភ្លាមក្រោយរួមភេទ៖ គួរធ្វើក្នុងរង្វង់ ១៥ ទៅ ៣០ នាទីក្រោយរួមភេទរួច ដើម្បីឱ្យទឹកនោមជួយលាងជម្រះ និងវាយបកបាក់តេរីទាំងឡាយណាដែលបំរុងនឹងហែលចូលទៅក្នុងប្លោកនោម ឱ្យហូរចេញមកក្រៅវិញ។
- ញ៉ាំទឹកឱ្យបានច្រើន៖ ជួយជម្រុញការផលិតទឹកនោម ដើម្បីលាងសម្អាតប្រព័ន្ធបង្ហូរនោមជាប្រចាំ។