ពេលខ្លះយើងអត់ដឹងទេថាទម្លាប់ប្រចាំថ្ងៃរបស់យើងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការមានកូនបាន។ ៧ យ៉ាងដែលយើងធ្វើនិងមិនបានយកចិត្តទុកដាក់នោះគឺ៖
1. ការរំលងអាហារពេលព្រឹក៖ ការរំលងអាហារពេលព្រឹកធ្វើឲ្យកម្រិតអ័រម៉ូនស្ត្រេស(Cortisol)កើនឡើង និងធ្វើឲ្យជាតិស្ករក្នុងខ្លួនមិនឋិតថេរដែលវាប៉ះពាល់ផ្ទាល់ដល់ការខ្ជាក់មេជីវិតញី។
2. អាហារកែច្នៃ និងអាហារសម្បូរជាតិម្សៅ (Processed Snacks &Refined Cards)៖ អាហារដែលមានជាតិស្ករខ្ពស់ នំបុ័ងស(White bread) ឬអាហារកំប៉ុង ធ្វើឲ្យកម្រិតអាំងស៊ុយលីនកើនឡើងខ្លាំង។ កម្រិតអាំងស៊ុយលីនខ្ពស់ពេក អាចរំខានដល់ការលូតលាស់នៃមេជីវិត។
3. ការញ៉ាំជាតិកាហ្វេអ៊ីន អំបិល និងរបស់ផ្អាប់ច្រើនជ្រុល៖ ជាតិកាហ្វេអ៊ីនច្រើនពេកអាចកាត់បន្ថយលំហូរឈាមទៅកាន់ស្បូន។ ចំណែករបស់ផ្អាប់ និងប្រៃខ្លាំង អាចបណ្ដាលឲ្យរាងកាយហើម និងប៉ះពាល់ដល់តុល្យភាពជាតិរ៉ែក្នុងខ្លួន។

4. ការទទួលទានគ្រឿងស្រវឹង៖ គ្រឿងស្រវឹងសូម្បីតែក្នុងបរិមាណតិចតួច ក៏អាចកាត់បន្ថយគុណភាពមេជីវិតទាំងបុរស និងស្រ្តីនិងធ្វើឲ្យពិបាកក្នុងការបង្កកំណើត។
5. ការប្រើប្រាស់ទូរស័ព្ទមុនចូលគេង៖ ពន្លឺពណ៌ខៀវ(Blue Light) ពីទូរស័ព្ទរំខានដល់ការផលិតអ័រម៉ូន Melatonin។ Melatonin មិនត្រឹមតែជួយឲ្យគេងលក់ទេ ប៉ុន្តែវាជាសារធាតុប្រឆាំងអុកស៊ីតក្មដ៏សំខាន់សម្រាប់ការពារគុណភាពមេជីវិតញី។
6. ឆ្នាំង ឬខ្ទះដែលស្រោបជាតិ Teflon (Non Stick Cookwave)៖ របស់ប្រើប្រាស់ក្នុងផ្ទះបាយដែលមិនជាប់ស្អិត(Teflon) មានផ្ទុកសារធាតុគីមីPFOA/PEAS ដែលជាភ្នាក់ងាររំខានអ័រម៉ូន និងកាត់បន្ថយសមត្ថភាពបង្កកំណើត។
7. ផលិតផលថែរក្សាខ្លួនដែលមានក្លិនក្រអូបខ្លាំង៖ សារធាតុ Phthalates ដែលមានក្នុងទឹកអប់ សាប៊ូ ឬឡេលាបខ្លួនមួយចំនួនគឺជាសារធាតុពុលដល់ប្រដាប់បន្តពូជ ដែលធ្វើឲ្យអ័រម៉ូនក្នុងរាងការប្រែប្រួល។
