ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      ទម្លាប់ប្រចាំថ្ងៃ៧យ៉ាងដែលប៉ះពាល់ដល់ការបង្កកំណើត

      ពេលខ្លះយើងអត់ដឹងទេថាទម្លាប់ប្រចាំថ្ងៃរបស់យើងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការមានកូនបាន។ ៧ យ៉ាងដែលយើងធ្វើនិងមិនបានយកចិត្តទុកដាក់នោះគឺ៖
      1.
      ការរំលងអាហារពេលព្រឹក៖ ការរំលងអាហារពេលព្រឹកធ្វើឲ្យកម្រិតអ័រម៉ូនស្ត្រេស(Cortisol)កើនឡើង និងធ្វើឲ្យជាតិស្ករក្នុងខ្លួនមិនឋិតថេរដែលវាប៉ះពាល់ផ្ទាល់ដល់ការខ្ជាក់មេជីវិតញី។

      2. អាហារកែច្នៃ និងអាហារសម្បូរជាតិម្សៅ (Processed Snacks &Refined Cards)​៖ អាហារដែលមានជាតិស្ករខ្ពស់ នំបុ័ងស(White bread)​ ឬអាហារកំប៉ុង ធ្វើឲ្យកម្រិតអាំងស៊ុយលីនកើនឡើងខ្លាំង។ កម្រិតអាំងស៊ុយលីនខ្ពស់ពេក អាចរំខានដល់ការលូតលាស់នៃមេជីវិត។

      3. ការញ៉ាំជាតិកាហ្វេអ៊ីន អំបិល និងរបស់ផ្អាប់ច្រើនជ្រុល៖ ជាតិកាហ្វេអ៊ីនច្រើនពេកអាចកាត់បន្ថយលំហូរឈាមទៅកាន់ស្បូន។ ចំណែករបស់ផ្អាប់ និងប្រៃខ្លាំង អាចបណ្ដាលឲ្យរាងកាយហើម និងប៉ះពាល់ដល់តុល្យភាពជាតិរ៉ែក្នុងខ្លួន។


      4. ការទទួលទានគ្រឿងស្រវឹង៖ គ្រឿងស្រវឹងសូម្បីតែក្នុងបរិមាណតិចតួច ក៏អាចកាត់បន្ថយគុណភាពមេជីវិតទាំងបុរស និងស្រ្តីនិងធ្វើឲ្យពិបាកក្នុងការបង្កកំណើត។

      5. ការប្រើប្រាស់ទូរស័ព្ទមុនចូលគេង៖ ពន្លឺពណ៌ខៀវ(Blue Light) ពីទូរស័ព្ទរំខានដល់ការផលិតអ័រម៉ូន Melatonin។ Melatonin មិនត្រឹមតែជួយឲ្យគេងលក់ទេ ប៉ុន្តែវាជាសារធាតុប្រឆាំងអុកស៊ីតក្មដ៏សំខាន់សម្រាប់ការពារគុណភាពមេជីវិតញី។

      6. ឆ្នាំង ឬខ្ទះដែលស្រោបជាតិ Teflon (Non Stick Cookwave)​៖ របស់ប្រើប្រាស់ក្នុងផ្ទះបាយដែលមិនជាប់ស្អិត(Teflon) មានផ្ទុកសារធាតុគីមីPFOA/PEAS ដែលជាភ្នាក់ងាររំខានអ័រម៉ូន និងកាត់បន្ថយសមត្ថភាពបង្កកំណើត។

      7. ផលិតផលថែរក្សាខ្លួនដែលមានក្លិនក្រអូបខ្លាំង៖ សារធាតុ Phthalates ដែលមានក្នុងទឹកអប់ សាប៊ូ ឬឡេលាបខ្លួនមួយចំនួនគឺជាសារធាតុពុលដល់ប្រដាប់បន្តពូជ ដែលធ្វើឲ្យអ័រម៉ូនក្នុងរាងការប្រែប្រួល។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153