សំណួរថាតើស្ត្រីមានផ្ទៃពោះអាចញ៉ាំម្ទេស ឬអាហារហិរបានដែរឬទេ គឺជាចម្ងល់ដ៏សាមញ្ញមួយ។ ចម្លើយខ្លី និងច្បាស់លាស់គឺ អាហារហិរ ឬម្ទេស គឺមានសុវត្ថិភាពសម្រាប់ទារកក្នុងផ្ទៃ ដោយវាមិនបង្កគ្រោះថ្នាក់ ឬបង្កការរលូតកូនដូចជំនឿតៗគ្នាមួយចំនួននោះឡើយ។
ទោះជាយ៉ាងណា ការញ៉ាំម្ទេសក្នុងអំឡុងពេលនេះអាចជះឥទ្ធិពលខ្លះៗលើការរំលាយអាហាររបស់ម្តាយ។
ផលប៉ះពាល់លើរាងកាយម្តាយ (ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់កូន)
ទោះបីជាសារធាតុ Capsaicin នៅក្នុងម្ទេសមិនអាចឆ្លងទៅប៉ះពាល់ដល់ការលូតលាស់របស់កូនក៏ដោយ វាអាចធ្វើឱ្យម្តាយមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដោយសារការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលពពោះ៖
- ឆ្អល់ពោះ និងពិបាកក្នុងការរំលាយអាហារ(Indigestion)៖ នៅត្រីមាសទី ២ និងទី ៣ ស្បូនរីកធំមានផលប៉ះពាល់ដល់ក្រពះធ្វើឲ្យទំហំក្រពះរួមតូចជាងធម្មតា ដូច្នេះពេលញ៉ាំម្ទេស ក្រពះដែលចង្អៀតណែនស្រាប់នោះរឹតតែប្រឹងធ្វើការធ្ងន់ ទើបងាយធ្វើឱ្យអ្នកម្តាយឆ្អល់ពោះ ឬក្រហាយនៅចុងដង្ហើម។
- ធ្វើឱ្យចង្អោរខ្លាំងឡើង (Morning Sickness)៖ សម្រាប់ស្ត្រីក្នុងត្រីមាសដំបូង ការញ៉ាំម្ទេស ឬអាហារដែលមានក្លិនហិរខ្លាំង អាចរំញោចធ្វើឱ្យកាន់តែចង់ក្អួតឬចង្អោរ។
- រាក ឬរលាកពោះវៀន៖ អាហារហិរអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារដើរលឿនខុសធម្មតា ដែលអាចបណ្តាលឱ្យរាក ឬក្តៅក្រហាយនៅពេលបត់ជើងធំ។