ត្រីមាសដំបូងនៃការពរពោះ (សប្ដាហ៍ទី 4ដល់ សប្ដាហ៍ទី ១២) គឺជាដំណាក់កាលដែលរាងកាយរបស់អ្នកម្ដាយមានការផ្លាស់ប្ដូរអរម៉ូនយ៉ាងខ្លាំងក្លា។ សញ្ញាដំបូងៗអាចខុសគ្នាទៅតាមស្ត្រីម្នាក់ៗ ហើយសូម្បីតែការមានផ្ទៃពោះលើកទី១ និងលើកទី២ ក៏អាចមិនដូចគ្នាដែរ។
ខាងក្រោមនេះជាសញ្ញាទូទៅ និងដំបូងបំផុតនៃត្រីមាសដំបូង៖
- សញ្ញាផ្លាស់ប្ដូរផ្នែករាងកាយ និងអារម្មណ៍
១.បាត់រដូវ៖ នេះជាសញ្ញាច្បាស់លាស់ និងដំបូងគេបង្អស់សម្រាប់អ្នកដែលមានរដូវទៀងទាត់។
២.ឈឺ ឬតឹងដើមទ្រូង៖ ការប្រែប្រួលអរម៉ូនធ្វើឲ្យដើមទ្រូងឡើងប៉ោង ឈឺតិចៗ ឬងាយនឹង តឹងខុសពីធម្មតា ហើយចុងសុដន់អាចឡើងពណ៌ក្រម៉ៅជាងមុន។
៣. ចាញ់កូន (ចង្អោរ និងក្អួត)៖ ជារឿយៗកើតមាននៅសប្ដាហ៍ទី ៦ ប៉ុន្តែអាចកើតឡើងលឿនជាងនេះ។ វាអាចកើតឡើងនៅពេលព្រឹក ពេលថ្ងៃ ឬពេលយប់។
៤. អស់កម្លាំង និងងងុយដេកខ្លាំង៖ កម្រិតអរម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) កើនឡើងខ្ពស់ ធ្វើឱ្យអ្នកម្ដាយមានអារម្មណ៍អស់កម្លាំង និងចង់តែសម្រាក។
៥. នោមញឹកញាប់៖ ដោយសារតែបរិមាណឈាមក្នុងរាងកាយកើនឡើង ធ្វើឱ្យតម្រងនោមធ្វើការខ្លាំង និងស្បូនចាប់ផ្ដើមរីកធំសង្កត់លើប្លោកនោម។
- អាការៈបន្ទាប់បន្សំផ្សេងទៀត
១. ធុំក្លិន ឬផ្លាស់ប្ដូរចំណង់អាហារ៖ ងាយនឹងធុំក្លិន (ដូចជាក្លិនបាយ ទឹកអប់ ឬម្ហូបអាហារ) ហើយអាចនឹងឃ្លានអាហារប្លែកៗ ឬធុញទ្រាន់នឹងអាហារដែលធ្លាប់ចូលចិត្ត។
២.ធ្លាក់ឈាមតិចតួច (Implantation Bleeding)៖ ជាការកំរ អាចមានធ្លាក់ឈាមផ្កាឈូក ឬតំណក់ឈាមតូចៗ (មិនមែនឈាមរដូវទេ)ដោយសារមានការទំនៅរបស់អំប៊្រីយ៉ុងនៅក្នុងស្បូនជួបប្រទះក្នុងរយៈពេល ១០ ទៅ ១៤ ថ្ងៃក្រោយបង្កកំណើត)។
៣. ហើមពោះ និងទល់លាមក៖ ប្រព័ន្ធរំលាយអាហារដើរយឺតជាងមុន ដោយសារការប្រែប្រួលអរម៉ូន។
៤. អារម្មណ៍ប្រែប្រួលលឿន(Mood Swing)៖ ងាយនឹងអន់ចិត្ត មួម៉ៅ ឬរំភើបខុសធម្មតា។
💡 ដំបូន្មានសុខភាព៖ ប្រសិនបើអ្នកសង្ស័យថាមានផ្ទៃពោះ គួរតែទិញឧបករណ៍តេស្តទឹកនោមមកពិនិត្យ ឬទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យឈាម និងអេកូ (Ultrasound) បញ្ជាក់ឱ្យបានច្បាស់លាស់។
ចំណុចគួរប្រយ័ត្ន៖ ប្រសិនបើមានអាការៈធ្លាក់ឈាមច្រើន ឈឺផ្នែកខាងក្រោមនៃពោះខ្លាំងពោះចុកខ្លាំង ឬធ្លាក់សខ្លាំងខុសធម្មតា ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។