អរម៉ូនអេសស្ត្រូសែន (Estrogen) គឺជាអរម៉ូនផ្លូវភេទដ៏សំខាន់បំផុតមួយរបស់ស្ត្រី ដែលដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងប្រព័ន្ធបន្តពូជ និងសុខភាពរាងកាយទាំងមូល។

ការអនុវត្តទម្លាប់តូចតាចប្រចាំថ្ងៃទាំង ៨ នេះ គឺជាវិធីសាស្ត្របែបធម្មជាតិដ៏មានប្រសិទ្ធភាព ក្នុងការទ្រទ្រង់ និងរក្សាសមតុល្យអរម៉ូនអេសស្ត្រូសែនក្នុងរាងកាយរបស់អ្នក។
1. ញ៉ាំអាហារមានគុណភាព: ជ្រើសរើសអាហារធម្មជាតិ (Whole foods) ជាតិខ្លាញ់ល្អ និងបន្លែផ្លែឈើដែលមានជាតិសរសៃ (Fiber) ឱ្យបានច្រើន។
2. គ្រប់គ្រងភាពតានតឹង: ភាពតានតឹង/ស្ត្រេសរ៉ាំរ៉ៃ អាចធ្វើឱ្យប៉ះពាល់ដល់សមតុល្យអរម៉ូនក្នុងរាងកាយ។
3.គេងឱ្យបានស្កប់ស្កល់: ព្យាយាមគេងឱ្យបាន ៧ ទៅ ៨ ម៉ោង និងមានគុណភាពជារៀងរាល់យប់។
4. ធ្វើចលនារាងកាយរាល់ថ្ងៃ: ការធ្វើចលនា ឬហាត់ប្រាណទៀងទាត់ ជួយតម្រូវអរម៉ូនតាមបែបធម្មជាតិ។
5.ជួយដល់ប្រព័ន្ធបញ្ចេញជាតិពុល: ញ៉ាំបន្លែត្រកួនស្ពៃឱ្យបានច្រើន ជួយបង្កើនការផលិតគ្រាប់ឈាម និងជួយប្រព័ន្ធរំលាយអាហារ
6 ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់:
– ជួយឱ្យរាងកាយមានកម្លាំង
– ជួយឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា
– បញ្ចេញជាតិពុលពីរាងកាយ
– រក្សាជាតិទឹកក្នុងរាងកាយ
7. ទទួលបានជាតិខ្លាញ់ល្អឱ្យបានគ្រប់គ្រាន់: អាស៊ីតខ្លាញ់ Omega-3s ជួយទ្រទ្រង់ដំណើរការបញ្ជូនសញ្ញារបស់អរម៉ូនឱ្យមានសុខភាពល្អ។
8. ថែទាំសុខភាពផ្លូវចិត្ត: ការធ្វើកាយវិការស្ងប់អារម្មណ៍(សមាធិ) ការកត់ត្រានូវគំនិត និងសកម្មភាពប្រចាំថ្ងៃ (Journal) និងការថែទាំខ្លួនឯង ជួយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យអរម៉ូនមានតុល្យភាព។
