ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      ការត្រៀមខ្លួនមុនពេលយកបុត្រសម្រាប់មាតាបិតា

      យ៉ាងតិច៣ខែមុនពេលយកកូនម្ដាយឪពុកគួរតែត្រៀមខ្លួនឲ្យបានរួចរាល់មុនពេលពពោះកូន ដើម្បីឲ្យពួកគេមានសុខភាពល្អពេលកើតមក។ ៥ចំនុចនេះដែលម្ដាយឪពុកគួរដឹងមុនពេលសម្រេចចិត្តយកបុត្រ៖

      ១. ការពិនិត្យសុខភាពមុនសម្រេចចិត្តយកបុត្រ (Pre-conception Checkup)

      • ពិនិត្យឈាម៖ ដើម្បីដឹងពីប្រភេទឈាម មើលកម្រិតជាតិដែក និងពិនិត្យរកជំងឺឆ្លងផ្សេងៗ (ដូចជា ថ្លើមប្រភេទបេ អេដស៍ ឬស្វាយឬជម្ងឺកាមរោគផ្សេងទៀត)។
      • ពិនិត្យជំងឺតំណពូជ៖ ដូចជាជំងឺស្លេកស្លាំងតំណពូជ, បេះដូង, ទឹកនោមផ្អែម, លើសឈាម…។
      • ពិនិត្យស្ថានភាពស្បូន និងអូវែ៖ សម្រាប់មាតា ដើម្បីធានាថាគ្មានបញ្ហាដុំសាច់ ឬបញ្ហាដទៃទៀតដែលរំខានដល់ការបង្កកំណើត។

      ២. របបអាហារ និងវីតាមីនជំនួយ

      • អាស៊ីតហ្វូលីក(Folic Acid)៖ ម៉ាក់ៗគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិច ៣ ខែមុនពេលមានផ្ទៃពោះ ដើម្បីការពារទារកពីបញ្ហាខួរក្បាល និងឆ្អឹងខ្នង។
      • អាហារមានតុល្យភាព៖ បង្កើនការញាំផ្លែឈើ ត្រី ស៊ុត សាច់ និងញ៉ាំអាហារដែលមានជាតិដែកខ្ពស់ដែលជួយដល់ការបង្កើតគ្រាប់ឈាមក្រហមដូចជា បន្លែបៃតង សាច់ក្រហមជាដើម។
      • កាត់បន្ថយកាហ្វេអុីន៖ កុំញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។ វានឹងរំខានដល់ការផលិតគ្រាប់ឈាមក្រហម។

      ៣. ការផ្លាស់ប្តូរទម្លាប់រស់នៅ

      • ឈប់ប្រើប្រាស់គ្រឿងស្រវឹង និងបារី៖ គួរតែបញ្ឈប់ប្រសិនបើអ្នកកំពុងមានគម្រោងយកបុត្រ ពិព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពមេជីវិត​និងការលូរលាស់របស់ទារក។
      • ហាត់ប្រាណឲ្យបានទៀងទាត់៖ ដើម្បីរក្សាទម្ងន់ឱ្យបានសមស្រប (មិនធាត់ពេក ឬស្គមពេក) ដែលជួយឱ្យងាយស្រួលក្នុងការបង្កកំណើត។
      • គេងឲ្យបានគ្រប់គ្រាន់៖ កាត់បន្ថយភាពតានតឹង (Stress) ព្រោះវាអាចប៉ះពាល់ដល់វដ្តរដូវ និងការបញ្ចេញមេជីវិត។

      ៤. ការតាមដានវដ្តរដូវ និងថ្ងៃបញ្ចេញមេជីវិត (Ovulation)
      ដូចដែលយើងបានដឹងរួចទៅហើយថាថ្ងៃដែលបញ្ចេញមេជីវិត​ជាគន្លឹះដែលជួយឲ្យឆាប់មានបុត្រ។ ចឹងគួរប្រើប្រាស់កម្មវិធីសម្រាប់តាមដានវដ្ដរដូវ និងចំណាំថ្ងៃដែលធ្លាក់មេជីវិតញី។

      ៥. សុខភាពមាត់ធ្មេញ
      គួរទៅពិនិត្យ និងព្យាបាលបញ្ហាធ្មេញឱ្យរួចរាល់ ព្រោះបញ្ហាអញ្ចាញធ្មេញធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ អាចផ្សារភ្ជាប់នឹងការសម្រាលកូនមិនគ្រប់ខែ។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153