យ៉ាងតិច៣ខែមុនពេលយកកូនម្ដាយឪពុកគួរតែត្រៀមខ្លួនឲ្យបានរួចរាល់មុនពេលពពោះកូន ដើម្បីឲ្យពួកគេមានសុខភាពល្អពេលកើតមក។ ៥ចំនុចនេះដែលម្ដាយឪពុកគួរដឹងមុនពេលសម្រេចចិត្តយកបុត្រ៖
១. ការពិនិត្យសុខភាពមុនសម្រេចចិត្តយកបុត្រ (Pre-conception Checkup)

- ពិនិត្យឈាម៖ ដើម្បីដឹងពីប្រភេទឈាម មើលកម្រិតជាតិដែក និងពិនិត្យរកជំងឺឆ្លងផ្សេងៗ (ដូចជា ថ្លើមប្រភេទបេ អេដស៍ ឬស្វាយឬជម្ងឺកាមរោគផ្សេងទៀត)។
- ពិនិត្យជំងឺតំណពូជ៖ ដូចជាជំងឺស្លេកស្លាំងតំណពូជ, បេះដូង, ទឹកនោមផ្អែម, លើសឈាម…។
- ពិនិត្យស្ថានភាពស្បូន និងអូវែ៖ សម្រាប់មាតា ដើម្បីធានាថាគ្មានបញ្ហាដុំសាច់ ឬបញ្ហាដទៃទៀតដែលរំខានដល់ការបង្កកំណើត។
២. របបអាហារ និងវីតាមីនជំនួយ
- អាស៊ីតហ្វូលីក(Folic Acid)៖ ម៉ាក់ៗគួរទទួលទានអាស៊ីតហ្វូលិកយ៉ាងតិច ៣ ខែមុនពេលមានផ្ទៃពោះ ដើម្បីការពារទារកពីបញ្ហាខួរក្បាល និងឆ្អឹងខ្នង។
- អាហារមានតុល្យភាព៖ បង្កើនការញាំផ្លែឈើ ត្រី ស៊ុត សាច់ និងញ៉ាំអាហារដែលមានជាតិដែកខ្ពស់ដែលជួយដល់ការបង្កើតគ្រាប់ឈាមក្រហមដូចជា បន្លែបៃតង សាច់ក្រហមជាដើម។
- កាត់បន្ថយកាហ្វេអុីន៖ កុំញ៉ាំកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំងច្រើនពេក។ វានឹងរំខានដល់ការផលិតគ្រាប់ឈាមក្រហម។
៣. ការផ្លាស់ប្តូរទម្លាប់រស់នៅ

- ឈប់ប្រើប្រាស់គ្រឿងស្រវឹង និងបារី៖ គួរតែបញ្ឈប់ប្រសិនបើអ្នកកំពុងមានគម្រោងយកបុត្រ ពិព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់គុណភាពមេជីវិតនិងការលូរលាស់របស់ទារក។
- ហាត់ប្រាណឲ្យបានទៀងទាត់៖ ដើម្បីរក្សាទម្ងន់ឱ្យបានសមស្រប (មិនធាត់ពេក ឬស្គមពេក) ដែលជួយឱ្យងាយស្រួលក្នុងការបង្កកំណើត។
- គេងឲ្យបានគ្រប់គ្រាន់៖ កាត់បន្ថយភាពតានតឹង (Stress) ព្រោះវាអាចប៉ះពាល់ដល់វដ្តរដូវ និងការបញ្ចេញមេជីវិត។
៤. ការតាមដានវដ្តរដូវ និងថ្ងៃបញ្ចេញមេជីវិត (Ovulation)
ដូចដែលយើងបានដឹងរួចទៅហើយថាថ្ងៃដែលបញ្ចេញមេជីវិតជាគន្លឹះដែលជួយឲ្យឆាប់មានបុត្រ។ ចឹងគួរប្រើប្រាស់កម្មវិធីសម្រាប់តាមដានវដ្ដរដូវ និងចំណាំថ្ងៃដែលធ្លាក់មេជីវិតញី។
៥. សុខភាពមាត់ធ្មេញ
គួរទៅពិនិត្យ និងព្យាបាលបញ្ហាធ្មេញឱ្យរួចរាល់ ព្រោះបញ្ហាអញ្ចាញធ្មេញធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ អាចផ្សារភ្ជាប់នឹងការសម្រាលកូនមិនគ្រប់ខែ។