ការយល់ដឹងពី ផែនការគ្រួសារ គឺជាជំហានដ៏សំខាន់ក្នុងការរៀបចំផែនការជីវិត និងសុខភាពបន្តពូជ។ ជាទូទៅ យើងអាចបែងចែកមធ្យោបាយទាំងនោះជា ៣ ក្រុមធំៗ៖
១. មធ្យោបាយពន្យារកំណើតរយៈពេលខ្លី
មធ្យោបាយប្រភេទនេះតម្រូវឱ្យអ្នកប្រើប្រាស់មានការចងចាំ និងអនុវត្តឱ្យបានទៀងទាត់ ដើម្បីធានាប្រសិទ្ធភាពខ្ពស់។
- ថ្នាំគ្រាប់ពន្យារកំណើត៖ ត្រូវលេប ១ គ្រាប់រៀងរាល់ថ្ងៃក្នុងម៉ោងដដែល។
- ថ្នាំចាក់ពន្យារកំណើត៖ ត្រូវទៅចាក់ជារៀងរាល់ ៣ ខែម្តង។
- ស្រោមអនាម័យ៖ ប្រើប្រាស់រាល់ពេលរួមភេទ។ វាជាមធ្យោបាយតែមួយគត់ដែលអាចការពារទាំងការមានផ្ទៃពោះ និង ជំងឺទាំងឡាយណាដែលឆ្លងតាមការរួមភេទ។
២. មធ្យោបាយពន្យារកំណើររយៈពេលវែង
សក្ត័សមបំផុតសម្រាប់អ្នកដែលចង់សម្រាកពីការយកកូនក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ប៉ុន្តែនៅតែអាចមានកូនវិញបានភ្លាមៗក្រោយពេលឈប់ប្រើ។

- កងដាក់ក្រោមស្បែក (Jadelle)៖ ជាបំពង់តូចឆ្មារ ទន់អាចបត់បែនបាន មានចំនួន២ដើម ដាក់នៅក្រោមស្បែកដើមដៃ អាចការពារបាន ៥ ឆ្នាំ។
- កងដាក់ក្នុងស្បូន (IUD)៖ ការពារបាន១០ឆ្នាំ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត និងមិនតម្រូវឱ្យអ្នកចងចាំការប្រើប្រាស់រាល់ថ្ងៃឡើយ។
៣. មធ្យោបាយបញ្ឈប់កំណើត
មធ្យោបាយនេះប្រើសម្រាប់បុគ្គល ឬប្តីប្រពន្ធដែលសម្រេចចិត្តច្បាស់លាស់ថាមិនចង់បានកូនទៀតឡើយ។
ការចោះចងបំពង់បង្ហូរមេជីវិតឈ្មោល៖ ជាការចោះតូចមួយសម្រាប់បុរស ដែលមានសុវត្ថិភាពខ្លាំង និងមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។- ការចោះចងដៃស្បូន៖ ជាការ ចោះ ចងដៃស្បូន ស្ត្រី វាមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ថែមទាំងមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។
មុននឹងសម្រេចចិត្តជ្រើសរើសមធ្យោបាយណាមួយ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យស្ថានភាពសុខភាព និងទទួលបានការណែនាំដែលសមស្របបំផុតសម្រាប់រាងកាយរបស់អ្នក។
ការចោះចងបំពង់បង្ហូរមេជីវិតឈ្មោល៖ ជាការចោះតូចមួយសម្រាប់បុរស ដែលមានសុវត្ថិភាពខ្លាំង និងមិនប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។