តើប្រដាប់បន្តពូជនារីគួរមានក្លិនបែបណា?
មនុស្សស្រីមួយចំនួនគឺតែងតែបារម្ភពីក្លិនប្រដាប់បន្តពូជខ្លួនឯង ជាពិសេសពេលគាត់មានដៃគូ គឺគាត់ឆ្លេឆ្លារកផលិតផលណាដែលជួយឲ្យប្រដាប់បន្តពូជគាត់មានក្លិនក្រអូបដូចផ្កាតែប្រដាប់បន្តពូជដែលមានសុខភាពល្អគឺមានក្លិនធម្មជាតិរបស់វា ដែលក្លិននោះមានដូចជា៖
– ក្លិនស្បែកបែបទន់ល្មើយ ហើយក្លិនផ្អែមតិចៗ
– ក្លិនជូរបន្តិច ដោយសារតែបាក់តេរីធម្មជាតិក្នុងទ្វារមាស តែជាបាក់តេរីល្អទេ
– ក្លិនដែកអំឡុងពេល ឬ ក្រោយពេលមករដូវ
ហើយក្លិនទាំងអស់នេះនឹងផ្លាស់ប្តូរទៅតាមអរម៉ូន ការបែកញើស ការរួមភេទ ឬ ការមករដូវ

បើប្រចាំថ្ងៃ គ្រាន់តែមានក្លិនតិចតួច មិនមែនជាបញ្ហាទេ ដោយសារយើងត្រូវពាក់លីអូចេញទៅក្រៅរៀន ធ្វើការ ឬ ហាត់ប្រាណ វាជារឿងធម្មតាទេដែលយើងមានក្លិន តែក្លិនដែលគួរឲ្យបារម្ភនោះគឺនៅពេលទ្វារមាសនារី
– មានក្លិនឆ្អាបដែលជាមុខសញ្ញានៃវត្តមានបាក់តេរីអាក្រក់ក្នុងទ្វារមាស (BV)
– ក្លិនបែបនំប៉័ង មិនស្អុយទេ តែរមាស់ក្រហាយធ្លាក់សដុំៗរៀងលឿងតិចដែលជាមុខសញ្ញានៃការឆ្លងមេរោគផ្សិត
– ចំណាំឲ្យតែពេលមានក្លិនស្អុយខ្លាំងដែលខោលីអូទប់ក្លិនអត់ជាប់ ហើយរមាស់ ក្រហាយ ឈឺ និងធ្លាក់សខុសប្រក្រតី ពេលនឹងហើយដែលមានន័យថាទ្វារមាសយើងមានបញ្ហាក្លិន
សធម្មតាគឺថ្លាៗអន្តាយៗពេលខ្លះសដូចទឹកដោះគោ ហើយអត់សូវមានក្លិនទេ ដែលជាទឹករំអិលធម្មជាតិជួយឲ្យទ្វារមាសមានសំណើមជៀសវាងទ្វារមាសស្ងួតដែលធ្វើឲ្យក្រហាយ ហើយមានន័យថាទ្វារមាសយើងកំពុងសម្អាតខ្លួនវា។
Tips ឲ្យមានក្លិនល្អបែបធម្មជាតិ
– លាងសម្អាតជាមួយតែទឹកធម្មតា ឬ ប្រើទឹកអនាម័យដែលគ្មានក្លិន 1-2 ដងក្នុងមួយសប្តាហ៍
– ហាមលូកលាងនៅក្នុងទ្វារមាស
– ពាក់លីអូសាច់កប្បាសដែលស្រូបទឹកបានល្អ
– ពេលមករដូវ ត្រូវដូរសំឡីអនាម័យរៀងរាល់ 2-4 ម៉ោងម្តងតាមលំហូរឈាមយើង

ក្លិនប្រដាប់បន្តពូជគួរតែមានក្លិនបែបយើង មិនមែនដូចក្លិនទឹកអប់ ឬ ក្លិនផ្កានោះទេ។