ចូលរួមពិភាក្សា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមពិភាក្សា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      សញ្ញាទាំង៥ដែលបង្ហាញថាខ្លួនប្រាណអ្នករួចរាល់ក្នុងការមានផ្ទៃពោះ

      តើអ្នកធ្លាប់ឆ្ងល់ទេថា តើរាងកាយរបស់អ្នកកំពុងប្រាប់អ្វីខ្លះមកអ្នក? តើអ្នកពិតជាបានត្រៀមខ្លួនរួចរាល់ក្នុងការមានផ្ទៃពោះហើយឬនៅ? ខាងក្រោមនេះ គឺជាសញ្ញាវិជ្ជមានទាំង ៥ ដែលបញ្ជាក់ថា រាងកាយរបស់អ្នកមានសុខភាពល្អមាំមួន និងស្ថិតក្នុងលក្ខខណ្ឌដ៏ស័ក្តិសមបំផុតក្នុងការទទួលយកសមាជិកថ្មី៖

      1.វដ្តរដូវទៀងទាត់៖ វដ្តរដូវរបស់អ្នកមានរយៈពេលប្រែប្រួលក្នុងចន្លោះ ៥ ថ្ងៃ ស្ទើរតែរៀងរាល់ខែ (ឧទាហរណ៍៖ ២៦-៣១ ថ្ងៃ)។ត្រូវបានចាត់ទុកថាជាវដ្តរដូវដែលទៀងទាត់តាមលក្ខណៈវេជ្ជសាស្ត្រ។
      មូលហេតុ៖ វដ្ដរដូវទៀងទាត់មានន័យថាខួរក្បាល និងអូវែ (ក្រពេញបញ្ចេញមេជីវិតញី) របស់អ្នក កំពុងប្រាស្រ័យទាក់ទងគ្នាបានយ៉ាងល្អ ហើយការបញ្ចេញមេជីវិតញី ក៏ទំនងជាកើតឡើងដោយទៀងទាត់ផងដែរ។

       

       

       

       

       

      2.ថ្ងៃបញ្ចេញមេជីវិតញីទៀងពេល៖ អ្នកសង្កេតឃើញមានធ្លាក់ស (ទឹករំអិលស្បូន) ដែលផ្តល់ភាពងាយស្រួលដល់ការបង្កកំណើត, ការឈឺចុកចាប់តិចតួចក្នុងពោះ, និងមានបម្រែបម្រួលចំណង់ផ្លូវភេទហើយវាស្ថិតក្នុងចន្លោះពេលដដែលជារៀងរាល់ខែ។
      មូលហេតុ៖ រាងកាយរបស់អ្នកកំពុងបញ្ចេញមេជីវិតញីទៅតាមកាលវិភាគដែលបានកំណត់ ដែលវាគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការមានផ្ទៃពោះតាមបែបធម្មជាតិ។

      3.ការធ្លាក់ឈាមរដូវមិនតិចពេក មិនច្រើនពេក៖ ការមករដូវរបស់អ្នកមានរយៈពេលចន្លោះពី ៣ ទៅ ៧ ថ្ងៃ មិនមានការឈឺចុកចាប់ខ្លាំងរហូតដល់ត្រូវការប្រើថ្នាំឬទៅពេទ្យ។
      មូលហេតុ៖
      ការមករដូវច្រើនខុសធម្មតាខ្លាំង៖ អាចជាសញ្ញានៃការមានដុំសាច់ក្នុងស្បូន (Fibroids), សាច់ដុះ (Polyps) ឬបញ្ហាកំណកឈាម។
      ការមករដូវតិចពេក៖ អាចជាសញ្ញានៃស្រទាប់ស្បូនស្តើង ឬកម្រិតអ័រម៉ូនអេស្ត្រូសែន (Estrogen) ទាប។

      4. មានថាមពលល្អ អារម្មណ៍នឹងនរ និងគេងលក់ស្រួលសឹងរាល់ថ្ងៃពេញ១ខែ៖ អ្នកមានការធ្លាក់ចុះថាមពលបន្តិចបន្តួចជារឿងធម្មតា នៅអំឡុងពេលមករដូវ ឬបញ្ចេញមេជីវិតញី ប៉ុន្តែ អ្នកមានកម្លាំងក្នុងអំឡុងពេលមករដូវ ឬបញ្ចេញមេជីវិតញី។ អ្នកមិននឿយហត់ ឬក៏គេងអត់លក់រហូតដល់រាប់សប្ដាហ៍។
      មូលហេតុ៖   ការអស់កម្លាំងរ៉ាំរ៉ៃ ការប្រែប្រួលអារម្មណ៍លឿន និងការគេងមិនលក់ គឺជាសញ្ញាបង្ហាញពី ភាពតានតឹង (Stress) បញ្ហាជាតិស្ករក្នុងឈាម ឬបញ្ហាក្រពេញទីរ៉ូអ៊ីត (Thyroid) ហើយបញ្ហាទាំងនេះសុទ្ធតែជះឥទ្ធិពលអវិជ្ជមានដល់ សមត្ថភាពនៃការបង្កកំណើត។

      5.អ្នកបត់ជើងទៀងទាត់៖ អ្នកបត់ជើងរៀងរាល់ថ្ងៃ និងទៀតទាត់ហើយលាមករបស់អ្នកមិនរឹងពេក​ឬរាគរូសឡើយ ហើយអ្នកមិនសូវមានអាការៈហើមពោះ ឬទល់លាមកជាប់ជានិច្ចនោះទេ។
      មូលហេតុ៖ ប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អហើយ កម្ចាត់ចោលនូវអ័រម៉ូន Estrogen ដែលលើសក្នុងរាងកាយ។ ប្រសិនបើសុខភាពពោះវៀនមិនល្អ វានឹងបង្កឱ្យមាន៖ អតុល្យភាពអ័រម៉ូន ការរលាកក្នុងរាងកាយ និងការស្រូបយកសារធាតុចិញ្ចឹមមិនបានល្អ។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) generalinfo@viyahealth.com.kh 023 902 959 #៦៧, ៦៩, ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ P.O Box: 153