ការឈានដល់ចំណុចកំពូល (Orgasm) គឺជាកម្រិតខ្ពស់បំផុតនៃសម្រើបផ្លូវភេទ នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញនូវភាពតានតឹង និងស្ត្រេស វាបង្កជាអារម្មណ៍ស្រើបស្រាលខ្លាំងក្លានៅពាសពេញរាងកាយរបស់អ្នកទាំងមូល។
ការឈានដល់ចំណុចកំពូល ជាធម្មតាមានរយៈពេលតែពីរបីវិនាទីប៉ុណ្ណោះ ហើយវាផ្តល់នូវអារម្មណ៍ល្អខ្លាំងបំផុត។ ក្រៅពីនេះអត្ថប្រយោជន៍នៃ ការរួមភេទដល់ចំណុចកំពូលជួយដល់សុខភាពជាច្រើនដែលអ្នកនឹកស្មានមិនដល់

១. ជាវិធីបំបាត់ស្រេ្តសដ៏មានប្រសិទ្ធភាព
នៅពេលឈានដល់ចំណុចកំពូល ខួរក្បាលបញ្ចេញអរម៉ូន Oxytocin (អរម៉ូននៃក្ដីស្រឡាញ់) និង Dopamine។ វាជួយកាត់បន្ថយកម្រិត Cortisol ដែលជាអរម៉ូនបង្កឱ្យមានស្ត្រេស។
ការថយចុះនៃអ័រម៉ូនស្ត្រេសនេះធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតានតឹងក្នុងចិត្ត។
២. ជួយឲ្យគេងលក់ស្រួល
ការឈានដល់ចំណុចកំពូលប្រៀបដូចជាថ្នាំរំងាប់អារម្មណ៍ធម្មជាតិ។ ការបញ្ចេញអរម៉ូន Prolactin ជួយឱ្យរាងកាយមានអារម្មណ៍សម្រាក និងងងុយគេង ជាពិសេសបន្ទាប់ពីចង្វាក់បេះដូង និងសម្ពាធឈាមចុះមកធម្មតាវិញ។

៣. ជួយកាត់បន្ថយការឈឺចុកចាប់
សារធាតុ Endorphins ដែលបញ្ចេញមកក្នុងអំឡុងពេលនោះ មានប្រសិទ្ធភាពដូចជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិ។ វាអាចជួយដល់ការឈឺចុកចាប់ពេលមានរដូវ, ឈឺក្បាល និងការឈឺសន្លាក់ផ្សេងៗ។
៤.សុខភាពបេះដូង និងប្រព័ន្ធការពាររាងកាយ
ការរួមភេទទៀងទាត់ជួយដល់សុខភាពសរសៃឈាមបេះដូង និងជម្រុញប្រព័ន្ធការពាររាងកាយ។
- ចរន្តឈាម៖ ជួយឱ្យឈាមរត់បានស្រួល។
- ប្រព័ន្ធការពារ៖ ការសិក្សាខ្លះបង្ហាញថាវាជួយបង្កើនកម្រិត IgA ដែលជាអង់ទីគ័រ (Antibody) ជួយប្រឆាំងនឹងជំងឺផ្ដាសាយ។
៥. ពង្រឹងសាច់ដុំអាងត្រគាក
ចំពោះស្ត្រី ការកន្ត្រាក់សាច់ដុំក្នុងអំឡុងពេលឈានដល់ចំណុចកំពូល ប្រៀបដូចជាការហាត់ប្រាណសាច់ដុំអាងត្រគាក (Pelvic floor) ដែលជួយដល់ការគ្រប់គ្រងប្លោកនោមឱ្យកាន់តែល្អប្រសើរ។
ការរួមភេទដល់ចំណុចកំពូលមានអត្ថប្រយោជន៍និងជួយសុខភាពលើសពីការរំពឹងទុក គឺជួយកាត់បន្ថយស្ត្រេស បំបាត់ការឈឺចាប់ ជួយឱ្យគេងលក់ស្រួល ពង្រឹងប្រព័ន្ធការពាររាងកាយ និងពង្រឹងសាច់ដុំអាងត្រគាក។